Breaking News
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំការជួបជុំ គ.ក.ស.ក នៃក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំការជួបជុំ គ.ក.ស.ក នៃក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានចូលរួមបើក ការជួបជុំគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) នៃក្រុមប្រឹក្សា រាជធានី ខេត្តទាំង ២៥ ក្នុងគោលបំណងចែករំលែក បទពិសោធន៍ល្អអំពីការអនុវត្តតួនាទីរបស់គ.ក.ស.ក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងកំណត់សំណើដំណោះស្រាយ។

ការជួបជុំ គ.ក.ស.ក ២៥ រាជធានី ខេត្ត ធ្វើឡើងរួមគ្នានឹងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក) នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដោយមានវត្តមានអនុប្រធានសមាគមជាតិ ៤ រូបគឺឯកឧត្តម យឹម សុខុម ឯកឧត្តម នួន ផា លោកជំទាវ មុំ ក្រសាល និងឯកឧត្តម កៅ ចេស្តា។

កិច្ចប្រជុំក៏មានការចូលរួមផងដែរពីតំណាងក្រសួងកិច្ចការនារីគឺលោកជំទាវ កឹម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

កិច្ចប្រជុំមានគោលបំណង៖ ទី១៖បង្ហាញផែនការសកម្មភាពស្វែងរកការគាំទ្រស្រ្តីរយៈពេល ២ ឆ្នាំ(២០១៨-២០១៩)
ទី២៖ បង្ហាញលទ្ធផលអនុវត្តការងាររបស់ គ.ទ.ស.ក
ទី៣៖ ចែករំលែកបទពិសោធន៍នៃការអនុវត្តការងាររបស់គ.ក.ស.ក និងទី៤៖រៀបចំផែនការសកម្មភាពបន្ទាប់របស់គ.ទ.ស.ក។

គ.ទ.ស.ក ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសមាគមជាតិ អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានា ជាពិសេស «ផែនការយុទ្ធសាស្រ្តស្វែងរកការគាំទ្រ យេនឌ័រ» ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រ្តី ក្នុងការសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារដឹកនាំដោយប្រធានមួយរូបគឺលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងអនុប្រធានមួយរូបគឺលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។

រីឯសមាជិកគណៈកម្មការ ៣ រូបទៀតរួមមាន៖ ឯកឧត្តម សុខ យ៉ាន សមាជិក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោកជំទាវ ចាន់ សេង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ នាង កឹមមើ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៨៤២ សជណ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីមហាសន្និបាតនាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តមានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ ជាសមាជិក, ដែលសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត ៣៩៣ រូប។

45911351_2309725869098698_8131552377678331904_n

46011120_2309725935765358_4285895856919412736_n

45915535_2309750485762903_1190366635811143680_n

45876406_2309750175762934_8207511777705984000_n

45925120_2309726002432018_3289943492742086656_n

46070566_2309749652429653_1473293732374642688_n

45984818_2309750289096256_4011813489587781632_n