Breaking News
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក)

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក)

នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ចូលរួមបើក កិច្ចប្រជុំលើកទី១ គណៈកម្មការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក) ក្នុងគោលបំណង​ ពង្រឹងការអនុវត្តតួនាទី របស់គណៈកម្មការ រៀបចំផែនការ សកម្មភាពការងារ និងឆ្លុះបញ្ចាំងអំពីការ អនុវត្តការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការនារី និងកុមារ (គ.ក.ន.ក) រាជធានី ខេត្ត។ បន្ទាប់ពីពិធីបើក លោកជំទាវ នួន នារតី ប្រធាន គ.ទ.ស.ក ដឹកនាំកិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម៖ ១.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តតួនាទីរបស់គណៈកម្មការ ២. ឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់ គ.ក.ស.ក រាជធានី ខេត្ត (ការអនុវត្តល្អ បញ្ហាប្រឈម និងសំណើដំណោះស្រាយ) ៣.កំណត់តម្រូវការបណ្តុះបណ្តាលកសាងសមត្ថភាពគណៈកម្មការ ៤.កំណត់ផែនការសកម្មភាពការងារគណៈកម្មការ។ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់និងជួយការងារ បច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
បន្ទាប់ពីពិធីបើក លោកជំទាវ នួន នារតី ប្រធាន គ.ទ.ស.ក ដឹកនាំកិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម៖
១.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តតួនាទីរបស់គណៈកម្មការ
២. ឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់ គ.ក.ស.ក រាជធានី ខេត្ត (ការអនុវត្តល្អ បញ្ហាប្រឈម និងសំណើដំណោះស្រាយ)
៣.កំណត់តម្រូវការបណ្តុះបណ្តាលកសាងសមត្ថភាពគណៈកម្មការ
៤.កំណត់ផែនការសកម្មភាពការងារគណៈកម្មការ។
គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់និងជួយការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ មានសមាសភាពចំនួន ១១ រូប៖
១. លោកជំទាវ នួន នារតី ប្រធាន គ.ក.ស ក ខេត្តកណ្តាល ប្រធាន
២. លោកជំទាវ ស៊ិន ណម ប្រធាន គ.ក.ស ក ខេត្តសៀមរាប អនុប្រធាន
៣. ឯកឧត្តម សុខ យ៉ាន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អនុប្រធាន
៤. លោកជំទាវ ចន្ទ សេង ប្រធាន គ.ក.ស ក ខេត្តស្វាយរៀង សមាជិក
៥. លោកជំទាវ ឃួន គឹមនី ប្រធាន គ.ក.ស ក រាជធានីភ្នំពេញ សមាជិក
៦. លោកជំទាវ ខូយ ប៊ុនថាន ប្រធាន គ.ក.ស ក ខេត្តព្រះវិហារ សមាជិក
៧. លោកជំទាវ កុត ប៊ុនមី ប្រធាន គ.ក.ស ក ខេត្តស្ទឹងត្រែង សមាជិក
៨. លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស ក ខេត្តកំពង់ចាម សមាជិក
១០. ឯកឧត្តម អ៊ុយ ខេមរា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ សមាជិក
១១. ឯកឧត្តម កែម សុធឿន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ សមាជិក។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឲ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត។ បច្ចប្បន្ន សមាជិកក្រុមប្រឹក្សារាជធានី ខេត្តមានចំនួនសរុប ៥៥៩ រូប (ស្រ្តី ៩៥ រូប) មកពី ៣ គណបក្សនយោបាយ។
20200901095659_IMG_8112
20200901105408_IMG_8161
20200901104736_IMG_8144