Thursday , January 28 2021
Breaking News

ព័ត៌មានថ្មីៗ

មហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធាន ១២ រូប

20191009113900_IMG_2467

(ថ្ងៃទី០៨ តុលា ឆ្នាំ២០១៩) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង៖ (ទី១) បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ (ទី២) កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និង (ទី៣) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិក គណៈកម្មាធិការប្រតិបត្តិជាតិ។ ពិធីបើកមហាសន្និបាត ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ហើយពិធីបិទមហាសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។ តាមរយៈលទ្ធផលនៃមហាសន្និបាត ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង។ ឯកឧត្តម …

អានបន្ត »

ថ្នាក់ដឹកនាំសមាគមជាតិរៀបចំកិច្ចប្រជុំលើកទី៣

70323587_3058255404245737_3712719723805278208_n

ថ្ងៃទី០៣ កញ្ញា ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង ជាប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគម លើកទី៣ ដើម្បីពិនិត្យឯកសារ សម្រាប់មហាសន្និបាតលើកទី២ ដែលគ្រោងរៀបចំនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៩។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ តនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និង អភិវឌ្ឍសមត្ថភាព ដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

អានបន្ត »

ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជួបប្រជុំពិនិត្យឯកសារ ត្រៀមរៀបចំមហាសន្និបាត អនុលោមតាមលក្ខន្តិកៈ

photo_2019-08-06_12-05-52

ថ្ងៃទី៦ សីហា ឆ្នាំ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានស្តីទីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យឯកសារ ត្រៀមរៀបចំមហាសន្និបាត អនុលោមតាមលក្ខន្តិកៈ ដែលកំណត់ថា សមាគមជាតិត្រូវរៀបចំមហាសន្និបាតរៀងរាល់ ៥ ឆ្នាំម្តង។ វត្តមានចូលរួមរួមមាន៖ ១.លោកជំទាវ មុំ ក្រសាល អនុប្រធានអចិន្រ្តៃយ៍សមាគម និងជាសមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ២.ឯកឧត្តម នួន ផា អនុប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ៣.ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ៤.ឯកឧត្តម កៅ ចេស្តា អនុប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម។

អានបន្ត »

ឯកឧត្តម ម៉ប់ សារិន ជូនពរសម្តេចតេជោ ហ៑ុន សែន ក្នុងឱកាសដែលសម្តេច ទទួលបានសញ្ញាបត្របណ្ឌិកិត្តិយសផ្នែក “ទំនាក់ទំនងនយោបាយ”

Letter to Congratulate Hun Sen on P.hD Thailand

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត អបអរសាទរ និងជូនពរសម្តេចតេជោ ហ៑ុន សែន ក្នុងឱកាសដែលសម្តេច ទទួលបានសញ្ញាបត្រ បណ្ឌិកិត្តិយសផ្នែក “ទំនាក់ទំនងនយោបាយ” ពីសាកលវិទ្យាល័យ គ្រើក នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺជាស្ថាប័នតំណាង សម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥។  

អានបន្ត »

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជួបពិភាក្សាការងារជាមួយឯកឧត្តម ព្យែរ ប៑ៃយ៉េ អគ្គលេខាធិការ AIMF

photo_2019-03-07_09-16-13

ព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០១៩, ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត បានជួបពិភាក្សាការងារ ជាមួយលោក ព្យែរ ប៑ៃយ៉េ អគ្គលេខាធិការ សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) អំពីការចាប់ផ្តើមអនុវត្តគម្រោង “ការពង្រឹងសមត្ថភាពរដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជា លើវិស័យរៀបចំក្រុង ប្រកបដោយនិរន្តរភាព ដើម្បីរៀបចំឡើងវិញ តំបន់អនាធិបតេយ្យ និងធានានូវលទ្ធភាព ទទួលបានសេវាកម្មសំខាន់ៗសម្រាប់ជនក្រីក្រ”។ ការអនុវត្តគ្រោងរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) ទទួលបានការគាំទ្រពី EU ក្នុងថវិកាប្រមាណ ១ លានអឺរ៉ូ ធ្វើឡើងក្នុងភាពជាដៃគូសហការរវាង AIMF រដ្ឋបាលរាជធានីភ្នំពេញ សាលាក្រុងប៉ារីស សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះបានដៅលទ្ធផលរំពឹងទុកចំនួនបីគឺ៖ លទ្ធផលទី១៖ កែលំអជីវភាពរស់នៅរបស់សហគមន៍នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើផែនការនិងការគ្រប់គ្រងទីប្រជុំជន។ លទ្ធផលទី២៖ …

អានបន្ត »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេស

photo_2019-03-01_09-28-46

(ខេត្តបាត់ដំបង) សមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបទី១០៨ ប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ  និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ដោយមានការចូលរួមពី សំណាក់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីមានចំនួន ៥៥ រូប ក្នុងចំណោម ៣៩៣ រូប នៅទូទាំងប្រទេស។ ឯកឧត្តម ម៉ប់ សារិន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានថ្លែងថា នេះជាលើកទី៣ ដែលសមាគមជាតិ បានរៀបចំឲ្យមាន “កម្មវិធីយល់ដឹងពីសិទ្ធិនារី” និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជម្រុញ ការលើកកម្ពស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ជាសាធារណៈ និងក្នុងវិស័យនយោបាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

អានបន្ត »

ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបកំណើតគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ

51308514_2484348108303139_42697236257177600_n

ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបកំណើតគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ សមាគមក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិរួមមាន៖ ១).សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាអង្គការ តំណាងសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ និង ២).សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាអង្គការ តំណាងសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទាំង ១៩៧ និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំង ១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។

អានបន្ត »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំពិនិត្យសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

50875263_2471614389576511_7512984118192242688_n

(ស្ទឹងត្រែង) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាអង្គការតំណាងសម្លេង របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ នៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ មករា ២០១៩ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិរបស់ខ្លួន ក្នុងគោលបំណងពិនិត្យ សមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩។ កិច្ចប្រជុំមានអ្នកចូលរួម សរុបប្រមាណ ១០០ រូប ក្នុងនោះក្រុមប្រឹក្សាជាតិ របស់សមាគមជាតិចំនួន ៥៧ រូប ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ, ឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង, លោកជំទាវ មុំ ក្រសាល អនុប្រធាន សមាគមជាតិ និងលោក យុង ហួត អនុប្រធាន សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

អានបន្ត »

ឯកឧត្តម ម៉ប់ សារិន ដឹកនាំប្រតិភូក្រុមប្រឹក្សារាជធានី ខេត្ត ៧០ រូប ទស្សនកិច្ចតំបន់កសិ-ឧស្សាហ៍កម្មឧញ៉ា ម៉ុង ឬទ្ធី

46408100_2319184671486151_1306685366777937920_n

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដឹកនាំប្រតិភូ ក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៧០ រូបមកពី ១៣ ខេត្ត ធ្វើទស្សនកិច្ចស្វែងយល់ អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ កសិ-ឧស្សាហ៍កម្ម របស់អ្នកឧញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលស្ថិតនៅខេត្តព្រះសីហនុ។ ប្រតិភូបានទស្សនាចំការដូងប្រេង រោងចក្រផលិតចំណីសត្វ រោងចក្រផលិតកៅស៑ូក្រែប និងកំពង់ផែកែវផុស។

អានបន្ត »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំការជួបជុំ គ.ក.ស.ក នៃក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥

45911351_2309725869098698_8131552377678331904_n

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨, ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានចូលរួមបើក ការជួបជុំគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) នៃក្រុមប្រឹក្សា រាជធានី ខេត្តទាំង ២៥ ក្នុងគោលបំណងចែករំលែក បទពិសោធន៍ល្អអំពីការអនុវត្តតួនាទីរបស់គ.ក.ស.ក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងកំណត់សំណើដំណោះស្រាយ។ ការជួបជុំ គ.ក.ស.ក ២៥ រាជធានី ខេត្ត ធ្វើឡើងរួមគ្នានឹងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក) នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដោយមានវត្តមានអនុប្រធានសមាគមជាតិ ៤ រូបគឺឯកឧត្តម យឹម សុខុម ឯកឧត្តម នួន ផា លោកជំទាវ មុំ ក្រសាល និងឯកឧត្តម កៅ ចេស្តា។ កិច្ចប្រជុំក៏មានការចូលរួមផងដែរពីតំណាងក្រសួងកិច្ចការនារីគឺលោកជំទាវ កឹម ស៊ីផាត់ អគ្គនាយក …

អានបន្ត »

ព័ត៌មានកន្លងទៅ

ឯកឧត្តម ប៉ា សុជាតិវង្ស ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសថ្នាក់ដឹកនាំ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាស ជាមួយអនុប្រធានសមាគមទាំង ១២ រូប និង ប្រធានគណៈកម្មការទាំង ៣ របស់សមាគម។ កិច្ចប្រជុំ រៀបចំឡើង ក្នុងគោលបំណង៖(១) ពិភាក្សាអំពី ការរៀបចំ កម្មវិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា លើកទី១០៩ (២) ពិនិត្យ និងកែសម្រួល សមាសភាពគណៈកម្មការទាំង ៣ និង (៣) ពិនិត្យ និងពិភាក្សាផែនការ សកម្មភាពត្រីមាសទី១ ឆ្នាំ២០២០។

អនុប្រធានសមាគមជាតិទាំង ១២ រូបនោះគឺ (១) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ (២) លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ (៣) ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (៤) ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ (៥) ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង (៦) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម (៧) ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង (៨) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី (៩) ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម (១០) លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង (១១) ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង (១១) ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

គណៈកម្មការទាំង ៣ រួមមាន៖ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព គណៈកម្មការទំនាក់ទំនងសាធារណៈ និងគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង ២៤ ក្រុមប្រឹក្សាខេត្តគឺជាសមាជិករបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

20200210155637_IMG_6789

20200210155556_IMG_6785

20200210160916_IMG_6825

20200210155741_IMG_6792

20200210162057_IMG_6860

20200210160828_IMG_6823

20200210160448_IMG_6812

20200210155801_IMG_6795

20200210155838_IMG_6797

20200210160016_IMG_6803

សេចក្តីជូនដំណឹងស្តីពី “កម្មវិធីពានរង្វាន់ឧត្តមភាពការងាររៀបចំតំបន់ប្រជុំជន”

“កម្មវិធីពានរង្វាន់ឧត្តមភាពការងាររៀបចំតំបន់ប្រជុំជន” មានគោលបំណងជ្រើសរើស និងការទទួលស្គាល់ គម្រោងគំរូ​ លើ​ការងាររៀបចំ តំបន់ប្រជុំជនល្អបំផុត ដែលផ្តល់ផលជាវិជ្ជមានចម្បង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។​ កម្មវិធីពានរង្វាន់ រៀបចំការប្រឡងប្រណាំងក្នុងចំណោម គម្រោងដែលដោះស្រាយបញ្ហា និងការប្រឈមសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវលំនៅដ្ឋាន បរិស្ថានល្អ និង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធ​នៅក្នុងដំណើរការការងាររៀបចំតំបន់​ប្រជុំជន។ អានបន្ត »

កិច្ចប្រជុំលើកទី១ រវាងថ្នាក់ដឹកនាំសមាគមជាតិ និងប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥

ថ្ងៃទី២១ វិច្ឆិកា ២០១៩, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំលើកទី១ ថ្នាក់ដឹកនាំសមាគមជាមួយ ប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ នៅសាលសិក្ខាសាលានៃព្រឹទ្ធសភា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាផែនការសកម្មភាពត្រីមាសទី៤, កែសម្រួល ថ្នាក់ដឹកនាំកម្រង និងជ្រើសតាំង តំណាងសមាគមជាតិទៅក្នុងស្ថាប័ននានា។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង ២៤ ក្រុមប្រឹក្សាខេត្តគឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

photo_2019-11-21_15-58-26

76601300_3297166193687989_6827696183167680512_n

photo_2019-11-21_15-53-13

photo_2019-11-21_15-52-22

photo_2019-11-21_15-53-54

photo_2019-11-21_15-52-20

photo_2019-11-21_15-51-10

photo_2019-11-21_15-52-15

photo_2019-11-21_15-52-07

 

 

មហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធាន ១២ រូប

(ថ្ងៃទី០៨ តុលា ឆ្នាំ២០១៩) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង៖ (ទី១) បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ
(ទី២) កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និង (ទី៣) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិក គណៈកម្មាធិការប្រតិបត្តិជាតិ។

ពិធីបើកមហាសន្និបាត ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ហើយពិធីបិទមហាសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

តាមរយៈលទ្ធផលនៃមហាសន្និបាត ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង។ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្លាយជាប្រធានទី៣ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៣។ ប្រធានទី១ គឺឯកឧត្តម ណាំទុំ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ រីឯប្រធានទី២ គឺឯកឧត្តម ម៉ប់ សារិន អតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ និងទី២។

អនុប្រធានសមាគមជាតិអាណត្តិទី៣ ទាំង ១២ រូបនោះរួមមាន៖

*ទី១៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
*ទី២៖ លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
*ទី៣៖ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
*ទី៤៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ
*ទី៥៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង
*ទី៦៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី៧៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
*ទី៨៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
*ទី៩៖ ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី១០៖ លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង
*ទី១១៖ ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
*ទី១២៖ ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

អ្នកចូលរួមមហាសន្និបាតសរុប ៤១០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្តចំនួន ២៨០ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ២៧៥ រូប គណបក្សខ្មែររួបរួមជាតិ ៣ រូប និងគណបក្សហ្វុនស៊ិនប៉ិច ២ រូប។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាដែលជាសមាជិកសមាគមជាតិគឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕

20191009113900_IMG_2467

20191008154032_IMG_2291

20191008154041_IMG_2292

20191008_180810

20191008154045_IMG_2294

20191008154048_IMG_2295

20191009_072055

20191008_201244

20191008_173957

20191008154104_IMG_2300

20191009_060759

20191009_071922

20191009_071854

20191009_071943

20191008095409_IMG_2025

20191008100123_IMG_2070

20191008100003_IMG_2056

20191008095421_IMG_2030

 

20191008100333_IMG_2080

20191008100500_IMG_2091

20191008123458_IMG_2274

20191009113753_IMG_2458

20191009113804_IMG_2461

20191009114320_IMG_2473

20191009114322_IMG_2474

20191009120518_IMG_2539

20191009114746_IMG_2501

ថ្នាក់ដឹកនាំសមាគមជាតិរៀបចំកិច្ចប្រជុំលើកទី៣

ថ្ងៃទី០៣ កញ្ញា ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង ជាប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគម លើកទី៣ ដើម្បីពិនិត្យឯកសារ សម្រាប់មហាសន្និបាតលើកទី២ ដែលគ្រោងរៀបចំនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៩។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ តនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និង អភិវឌ្ឍសមត្ថភាព ដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។ អានបន្ត »