Breaking News

ព័ត៌មានថ្មីៗ

សមាគមរៀបចំវគ្គបណ្តុះបណ្តាលពីគន្លឹះដើម្បីភាពជោគជ័យផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត

nacpc 01

ក្រុងពោធិ៍សាត់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រកាសបើកវគ្គបណ្តុះ​បណ្តាល​ រយៈ ៤ ថ្ងៃ (២៥-២៨ មេសា) ស្តីពីគន្លឹះដើម្បីភាពជោគជ័យផ្ទាល់ខ្លួន និង ភាពជាអ្នកដឹកនាំ (OPERACY) សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៨៤ រូប (CPP 47 & CNRP 37) មកពី ២៥ រាជធានី ខេត្ត ក្នុងចំណោម ក្រុមប្រឹក្សាសរុប ៣៩៣ រូប នៅទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាល នេះ ដែលសម្របសម្រួលដោយ

អានបន្ត »

ឯកឧត្តម ម៉ប់ សារិន ចូលរួមវេទិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១

DSC_1842

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចូលរួមវេទិកាព្រឹទ្ធសភា (ក្រុមសភាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ) ស្តីពី “ការផ្តល់សេវាសាធារណៈ

អានបន្ត »

ប្រតិភូសមាគមជាតិស្វែងយល់ពីការបញ្រ្ជាបគម្រោងប្រែប្រួួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិនៅខេត្តព្រះវិហារ

DSC_1318

ពីថ្ងៃទី១៦-១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុម ប្រឹក្សារាជធានី ខេត្ត បានដឹកនាំប្រតិភូសមាគម ចំនួន ៥២ រូប ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ​ក្នុងគោលបំណងសិក្សាស្វែងយល់ពីការ អនុវត្តបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងការបញ្រ្ជាប​យេនឌ័រ​និងបរិយាប័ន្នសង្គម។

អានបន្ត »

សមាគមជាតិប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចូលរួមបើកកិច្ចប្រជុំ

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំ​កិច្ចប្រជុំក្រុមប្រឹក្សាជាតិនិងគណៈ​កម្មាធិការ​ប្រតិបត្តិជាតិ ដើម្បីបូកសរុបសមិទ្ធផលការងារ​សម្រេចបានក្នុងឆ្នាំ២០១៥ និងលើកទិសដៅ​ការងារសម្រាប់​ឆ្នាំ​២០១៦។ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគម ជាតិ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ សមាគម​ជាតិបានប្រើថវិកាប្រាក់សមាជិកភាព ជាង ១១៥ លានរៀល លើការអភិវឌ្ឍសមត្ថ ភាព

អានបន្ត »

ក្រុមប្រឹក្សារាជធានី ខេត្ត ស្វែងយល់ពីបច្ចុប្បន្នភាពកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

DSC_0839

សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់  ៦០ រូប កាលពីថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចូលរួមស្វែង យល់ពីបច្ចុប្បន្នភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ វាគ្មិនសំខាន់ចំនួន ៤ រូប មកពីក្រសួង អប់រំ យុវជននិងកីឡា ក្រសួងអភិវឌ្ឍន​៍ជនបទ ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញ ផ្តោតសំខាន់លើការរៀបចំ គោល​នយោបាយ និងការផ្ទេរមុខងារទៅរដ្ឋ​បាល​ថ្នាក់ក្រោមជាតិ។ 

អានបន្ត »

ថ្នាក់ដឹកនាំសមាគមជាតិស្វែងយល់ការងារគណនេយ្យភាពសង្គម និងការចូលរួមរបស់ពលរដ្ឋ

DSC_0534

ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារដ្ឋ បាលថ្នាក់ក្រោមជាតិ ព្រមទាំងបុគ្គលិកបានធ្វើ ការសិក្សាស្វែងយល់ពីការងារគណនេយ្យភាព សង្គម និងការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុង សិក្ខាសាលាពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៥ តាមរយៈការបង្ហាញរបស់មន្រ្តីមកពី គ.ជ.អ.ប។ សិក្ខាសាលាពីរថ្ងៃនេះថ្នាក់ដឹកនាំ បាន​​យល់ដឹងច្បាស់ពី

អានបន្ត »

ការផ្តល់សេវារបស់សមាគមជាតិមានភាពជោគជ័យនិងមានការពេញចិត្តពីសមាជិក

DSC_0652

​សិក្ខាសាលាឆ្លុះបញ្ចាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បង្ហាញថា ការផ្តល់សេវា របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានភាព-ជោគជ័យ និងទទួលបាននូវការពេញចិត្តខ្លាំង ពីសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត។ សេវាចាំបាច់ដែលសមាគមជាតិ បានផ្តល់ជូនសមាជិកគឺការអភិវឌ្ឍសមត្ថភាព តាមរយៈការបណ្តុះបណ្តាលលើប្រធានបទ ដែលបានធ្វើការប៉ាន់ប្រមាណ

អានបន្ត »

វគ្គបណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំជួយពង្រឹងសមត្ថភាពដល់សមាជិកក្រុមប្រឹក្សា

NACPC-Pic-1

ក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានចំណាយ ថវិកាប្រាក់សមាជិកភាពជិត ៣០ លានរៀល​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងគម្រោងជូនដល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤។ 

អានបន្ត »

ឯកឧត្តម ម៉ប់ សារិន ប្រគល់ថវិកាដល់គ្រួសារសពអតីតសមាជិកក្រុមប្រឹក្សាខេត្ត

NACPC-Pic--2

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ម៉ប់ សារិន ប្រធាននិងឯកឧត្តម យឹម សុខុម អនុប្រធានអចិន្រៃ្តយ៍សមាគមជាតិក្រុម ប្រឹក្សារាជធានី ខេត្ត យកថវិកាមរណសង្គ្រោះ ចំនួន ៤ លានរៀល ប្រគល់ជូនដល់គ្រួសារសព​ឯកឧត្តម ងិ ថៃវិសាន្ត សមាជិកក្រុម​ប្រឹក្សាខេត្ត កោះកុងដែលទទួលមរណភាព។

អានបន្ត »

សន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីសម្លេងរបស់អាជ្ញាធរមូលដ្ឋានឆ្ពោះទៅរក HABITAT III

NACPC-Pic-3

ប្រតិភូកម្ពុជាចំនួន ១០ រូប តំណាង ក្រសួងមហាផ្ទៃ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០១៥ បានចូលរួម ​សន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីសម្លេង​របស់​អាជ្ញាធរមូលដ្ឋាន ដើម្បីតម្រឹមគោលដៅនានា​និងរបៀបវារៈរួម ជាធាតុចូលសម្រាប់កិច្ចប្រជុំ​ពិភពលោក  HABITAT III  ស្តីពី“ របៀបវារៈ​ទីប្រជុំជនថ្មី ” សម្រាប់ ២០ ឆ្នាំ បន្ទាប់។

អានបន្ត »

ព័ត៌មានកន្លងទៅ

មហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធាន ១២ រូប

(ថ្ងៃទី០៨ តុលា ឆ្នាំ២០១៩) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង៖ (ទី១) បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ
(ទី២) កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និង (ទី៣) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិក គណៈកម្មាធិការប្រតិបត្តិជាតិ។

ពិធីបើកមហាសន្និបាត ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ហើយពិធីបិទមហាសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

តាមរយៈលទ្ធផលនៃមហាសន្និបាត ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង។ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្លាយជាប្រធានទី៣ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៣។ ប្រធានទី១ គឺឯកឧត្តម ណាំទុំ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ រីឯប្រធានទី២ គឺឯកឧត្តម ម៉ប់ សារិន អតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ និងទី២។

អនុប្រធានសមាគមជាតិអាណត្តិទី៣ ទាំង ១២ រូបនោះរួមមាន៖

*ទី១៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
*ទី២៖ លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
*ទី៣៖ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
*ទី៤៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ
*ទី៥៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង
*ទី៦៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី៧៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
*ទី៨៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
*ទី៩៖ ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី១០៖ លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង
*ទី១១៖ ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
*ទី១២៖ ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

អ្នកចូលរួមមហាសន្និបាតសរុប ៤១០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្តចំនួន ២៨០ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ២៧៥ រូប គណបក្សខ្មែររួបរួមជាតិ ៣ រូប និងគណបក្សហ្វុនស៊ិនប៉ិច ២ រូប។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាដែលជាសមាជិកសមាគមជាតិគឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕

20191009113900_IMG_2467

20191008154032_IMG_2291

20191008154041_IMG_2292

20191008_180810

20191008154045_IMG_2294

20191008154048_IMG_2295

20191009_072055

20191008_201244

20191008_173957

20191008154104_IMG_2300

20191009_060759

20191009_071922

20191009_071854

20191009_071943

20191008095409_IMG_2025

20191008100123_IMG_2070

20191008100003_IMG_2056

20191008095421_IMG_2030

 

20191008100333_IMG_2080

20191008100500_IMG_2091

20191008123458_IMG_2274

20191009113753_IMG_2458

20191009113804_IMG_2461

20191009114320_IMG_2473

20191009114322_IMG_2474

20191009120518_IMG_2539

20191009114746_IMG_2501

ថ្នាក់ដឹកនាំសមាគមជាតិរៀបចំកិច្ចប្រជុំលើកទី៣

ថ្ងៃទី០៣ កញ្ញា ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង ជាប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគម លើកទី៣ ដើម្បីពិនិត្យឯកសារ សម្រាប់មហាសន្និបាតលើកទី២ ដែលគ្រោងរៀបចំនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៩។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ តនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និង អភិវឌ្ឍសមត្ថភាព ដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។ អានបន្ត »

ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជួបប្រជុំពិនិត្យឯកសារ ត្រៀមរៀបចំមហាសន្និបាត អនុលោមតាមលក្ខន្តិកៈ

ថ្ងៃទី៦ សីហា ឆ្នាំ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានស្តីទីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យឯកសារ ត្រៀមរៀបចំមហាសន្និបាត អនុលោមតាមលក្ខន្តិកៈ ដែលកំណត់ថា សមាគមជាតិត្រូវរៀបចំមហាសន្និបាតរៀងរាល់ ៥ ឆ្នាំម្តង។

វត្តមានចូលរួមរួមមាន៖ ១.លោកជំទាវ មុំ ក្រសាល អនុប្រធានអចិន្រ្តៃយ៍សមាគម និងជាសមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ២.ឯកឧត្តម នួន ផា អនុប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ៣.ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានសមាគម និងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ៤.ឯកឧត្តម កៅ ចេស្តា អនុប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម។

photo_2019-08-06_12-05-52

photo_2019-08-06_12-05-28

photo_2019-08-06_08-57-58

photo_2019-08-06_09-07-24

photo_2019-08-06_09-07-18

photo_2019-08-06_08-57-59

photo_2019-08-06_08-58-00

photo_2019-08-06_08-58-08

photo_2019-08-06_12-05-52 (2)

ឯកឧត្តម ម៉ប់ សារិន ជូនពរសម្តេចតេជោ ហ៑ុន សែន ក្នុងឱកាសដែលសម្តេច ទទួលបានសញ្ញាបត្របណ្ឌិកិត្តិយសផ្នែក “ទំនាក់ទំនងនយោបាយ”

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត អបអរសាទរ និងជូនពរសម្តេចតេជោ ហ៑ុន សែន ក្នុងឱកាសដែលសម្តេច ទទួលបានសញ្ញាបត្រ បណ្ឌិកិត្តិយសផ្នែក “ទំនាក់ទំនងនយោបាយ” ពីសាកលវិទ្យាល័យ គ្រើក នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺជាស្ថាប័នតំណាង សម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥។

Letter to Congratulate Hun Sen on P.hD Thailand

 

ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជួបពិភាក្សាការងារជាមួយឯកឧត្តម ព្យែរ ប៑ៃយ៉េ អគ្គលេខាធិការ AIMF

ព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០១៩, ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត បានជួបពិភាក្សាការងារ ជាមួយលោក ព្យែរ ប៑ៃយ៉េ អគ្គលេខាធិការ សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) អំពីការចាប់ផ្តើមអនុវត្តគម្រោង “ការពង្រឹងសមត្ថភាពរដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជា លើវិស័យរៀបចំក្រុង ប្រកបដោយនិរន្តរភាព ដើម្បីរៀបចំឡើងវិញ តំបន់អនាធិបតេយ្យ និងធានានូវលទ្ធភាព ទទួលបានសេវាកម្មសំខាន់ៗសម្រាប់ជនក្រីក្រ”។

ការអនុវត្តគ្រោងរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) ទទួលបានការគាំទ្រពី EU ក្នុងថវិកាប្រមាណ ១ លានអឺរ៉ូ ធ្វើឡើងក្នុងភាពជាដៃគូសហការរវាង AIMF រដ្ឋបាលរាជធានីភ្នំពេញ សាលាក្រុងប៉ារីស សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះបានដៅលទ្ធផលរំពឹងទុកចំនួនបីគឺ៖
លទ្ធផលទី១៖ កែលំអជីវភាពរស់នៅរបស់សហគមន៍នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើផែនការនិងការគ្រប់គ្រងទីប្រជុំជន។

លទ្ធផលទី២៖ កែលំអការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងរដ្ឋបាលនៅតាមថ្នាក់នានា ដោយប្រើប្រាស់លទ្ធផលនៃគំនិតផ្តួចផ្តើមសាកល្បងនានា និងតាមរយៈយុទ្ធសាស្រ្តសម្របសម្រួលមតិ។

លទ្ធផលទី៣៖ ពង្រឹងតួនាទីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលមតិ ការកសាងសមត្ថភាពសមាជិក ការផ្លាស់ប្តូរបទពិសោធន៍និងការអនុវត្តល្អ។

photo_2019-03-07_09-16-13

photo_2019-03-07_09-16-12

photo_2019-03-07_09-10-59

photo_2019-03-07_09-10-37

photo_2019-03-07_09-10-43

photo_2019-03-07_09-10-45

photo_2019-03-07_09-10-48

photo_2019-03-07_09-10-54

photo_2019-03-07_09-10-55

photo_2019-03-07_09-11-01

photo_2019-03-07_09-11-05

photo_2019-03-07_09-11-14

photo_2019-03-07_09-11-15

photo_2019-03-07_09-11-18

photo_2019-03-07_09-12-28

photo_2019-03-07_09-12-41

photo_2019-03-07_09-12-52

photo_2019-03-07_09-12-58

photo_2019-03-07_09-13-00

photo_2019-03-07_09-13-09

photo_2019-03-07_09-13-10

photo_2019-03-07_09-15-05

photo_2019-03-07_09-15-23 (2)

photo_2019-03-07_09-15-23