ក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានចំណាយ ថវិកាប្រាក់សមាជិកភាពជិត ៣០ លានរៀល រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងគម្រោងជូនដល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤។
អានបន្ត »ព័ត៌មានថ្មីៗ
ឯកឧត្តម ម៉ប់ សារិន ប្រគល់ថវិកាដល់គ្រួសារសពអតីតសមាជិកក្រុមប្រឹក្សាខេត្ត
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ម៉ប់ សារិន ប្រធាននិងឯកឧត្តម យឹម សុខុម អនុប្រធានអចិន្រៃ្តយ៍សមាគមជាតិក្រុម ប្រឹក្សារាជធានី ខេត្ត យកថវិកាមរណសង្គ្រោះ ចំនួន ៤ លានរៀល ប្រគល់ជូនដល់គ្រួសារសពឯកឧត្តម ងិ ថៃវិសាន្ត សមាជិកក្រុមប្រឹក្សាខេត្ត កោះកុងដែលទទួលមរណភាព។
អានបន្ត »សន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីសម្លេងរបស់អាជ្ញាធរមូលដ្ឋានឆ្ពោះទៅរក HABITAT III
ប្រតិភូកម្ពុជាចំនួន ១០ រូប តំណាង ក្រសួងមហាផ្ទៃ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០១៥ បានចូលរួម សន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីសម្លេងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីតម្រឹមគោលដៅនានានិងរបៀបវារៈរួម ជាធាតុចូលសម្រាប់កិច្ចប្រជុំពិភពលោក HABITAT III ស្តីពី“ របៀបវារៈទីប្រជុំជនថ្មី ” សម្រាប់ ២០ ឆ្នាំ បន្ទាប់។
អានបន្ត »សមាគមក្រុមប្រឹក្សាចុះ MOU ជាមួយ គណៈមេធាវី ដើម្បីផ្តល់សេវាច្បាប់ដល់ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សេវាច្បាប់ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។
អានបន្ត »ព័ត៌មានកន្លងទៅ
ឯកឧត្តម ប៉ា សុជាតិវង្ស ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសថ្នាក់ដឹកនាំ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត
ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាស ជាមួយអនុប្រធានសមាគមទាំង ១២ រូប និង ប្រធានគណៈកម្មការទាំង ៣ របស់សមាគម។ កិច្ចប្រជុំ រៀបចំឡើង ក្នុងគោលបំណង៖(១) ពិភាក្សាអំពី ការរៀបចំ កម្មវិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា លើកទី១០៩ (២) ពិនិត្យ និងកែសម្រួល សមាសភាពគណៈកម្មការទាំង ៣ និង (៣) ពិនិត្យ និងពិភាក្សាផែនការ សកម្មភាពត្រីមាសទី១ ឆ្នាំ២០២០។
អនុប្រធានសមាគមជាតិទាំង ១២ រូបនោះគឺ (១) ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ (២) លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ (៣) ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល (៤) ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ (៥) ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង (៦) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម (៧) ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង (៨) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី (៩) ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម (១០) លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង (១១) ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង (១១) ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។
គណៈកម្មការទាំង ៣ រួមមាន៖ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព គណៈកម្មការទំនាក់ទំនងសាធារណៈ និងគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមប្រឹក្សារាជធានីភ្នំពេញ និង ២៤ ក្រុមប្រឹក្សាខេត្តគឺជាសមាជិករបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
សេចក្តីជូនដំណឹងស្តីពី “កម្មវិធីពានរង្វាន់ឧត្តមភាពការងាររៀបចំតំបន់ប្រជុំជន”
“កម្មវិធីពានរង្វាន់ឧត្តមភាពការងាររៀបចំតំបន់ប្រជុំជន” មានគោលបំណងជ្រើសរើស និងការទទួលស្គាល់ គម្រោងគំរូ លើការងាររៀបចំ តំបន់ប្រជុំជនល្អបំផុត ដែលផ្តល់ផលជាវិជ្ជមានចម្បង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ កម្មវិធីពានរង្វាន់ រៀបចំការប្រឡងប្រណាំងក្នុងចំណោម គម្រោងដែលដោះស្រាយបញ្ហា និងការប្រឈមសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវលំនៅដ្ឋាន បរិស្ថានល្អ និង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធនៅក្នុងដំណើរការការងាររៀបចំតំបន់ប្រជុំជន។ អានបន្ត »
កិច្ចប្រជុំលើកទី១ រវាងថ្នាក់ដឹកនាំសមាគមជាតិ និងប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥
ថ្ងៃទី២១ វិច្ឆិកា ២០១៩, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំលើកទី១ ថ្នាក់ដឹកនាំសមាគមជាមួយ ប្រធានក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ នៅសាលសិក្ខាសាលានៃព្រឹទ្ធសភា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាផែនការសកម្មភាពត្រីមាសទី៤, កែសម្រួល ថ្នាក់ដឹកនាំកម្រង និងជ្រើសតាំង តំណាងសមាគមជាតិទៅក្នុងស្ថាប័ននានា។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។
មហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបោះឆ្នោតជ្រើសរើសប្រធានមួយរូប និងអនុប្រធាន ១២ រូប
(ថ្ងៃទី០៨ តុលា ឆ្នាំ២០១៩) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង៖ (ទី១) បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ
(ទី២) កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និង (ទី៣) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិក គណៈកម្មាធិការប្រតិបត្តិជាតិ។
ពិធីបើកមហាសន្និបាត ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ហើយពិធីបិទមហាសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
តាមរយៈលទ្ធផលនៃមហាសន្និបាត ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង។ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្លាយជាប្រធានទី៣ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៣។ ប្រធានទី១ គឺឯកឧត្តម ណាំទុំ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី១ រីឯប្រធានទី២ គឺឯកឧត្តម ម៉ប់ សារិន អតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ និងទី២។
អនុប្រធានសមាគមជាតិអាណត្តិទី៣ ទាំង ១២ រូបនោះរួមមាន៖
*ទី១៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
*ទី២៖ លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
*ទី៣៖ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
*ទី៤៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ
*ទី៥៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង
*ទី៦៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី៧៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
*ទី៨៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
*ទី៩៖ ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី១០៖ លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង
*ទី១១៖ ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
*ទី១២៖ ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។
អ្នកចូលរួមមហាសន្និបាតសរុប ៤១០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្តចំនួន ២៨០ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ២៧៥ រូប គណបក្សខ្មែររួបរួមជាតិ ៣ រូប និងគណបក្សហ្វុនស៊ិនប៉ិច ២ រូប។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាដែលជាសមាជិកសមាគមជាតិគឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕
ថ្នាក់ដឹកនាំសមាគមជាតិរៀបចំកិច្ចប្រជុំលើកទី៣
ថ្ងៃទី០៣ កញ្ញា ២០១៩, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង ជាប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគម លើកទី៣ ដើម្បីពិនិត្យឯកសារ សម្រាប់មហាសន្និបាតលើកទី២ ដែលគ្រោងរៀបចំនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៩។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ តនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និង អភិវឌ្ឍសមត្ថភាព ដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។ អានបន្ត »