ទិសដៅរបស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គឺដើម្បី៖
- ជួយក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាស្ថាប័នប្រជាធិបតេយ្យឲ្យមានការពឹងផ្អែកលើខ្លួនឯង និងមាននិរន្តរភាព
- ធ្វើឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្លើយតបបានច្រើនចំពោះតម្រូវការ ជាពិសេស តម្រូវការរបស់ជនក្រីក្រ ស្រ្តី កុមារ និងក្រុមជនងាយរងគ្រោះ
- ផ្តល់ និងសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងរួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីរៀបចំការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ ប្តូរព័ត៌មាន
- ជម្រុញការសហការនៅក្នុងចំណោមក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីលើកកម្ពស់ និងសម្រេចបាននូវស្វ័យអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យឲ្យមានប្រសិទ្ធភាពខ្ពស់
- ជម្រុញវប្បធម៌សហការ រៀនសូត្រ ចែករំលែកនៅក្នុងចំណោមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
- លើកកម្ពស់ និងជម្រុញតួនាទីរបស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត ដែលជាអង្គការតំណាង និងពិគ្រោះយោបល់សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
- បង្កើតច្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគមអាជ្ញាធរមូលដ្ឋាន និងស្ថាប័នដែលមានទស្សនៈដូចគ្នា នៅបរទេសសម្រាប់ការរៀនសូត្រ និងចែករំលែកបទពិសោធន៍ និងការគាំទ្រ
- តំណាង ការពារ និងតស៊ូមតិសម្រាប់ជាផលប្រយោជន៍ ដោះស្រាយកង្វល់ និងតម្រូវការរួមរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ កម្មវិធី ច្បាប់ លិខិតបទដ្ឋាននៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត
- ទំនាក់ទំនង ពិគ្រោះយោបល់ និងរក្សាភាពជិតស្និទជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល គណបក្សនយោបាយ សមាជិកព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរមូលដ្ឋានជាតិ និងអន្តរជាតិលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចមូលដ្ឋានក្នុងព្រះរាជាណា ចក្រកម្ពុជា
- ជម្រុញសមធម៌យេនឌ័រក្នុងនយោបាយមូលដ្ឋាន ដោយធានាការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន និងផ្តល់ឱកាសដល់ស្រ្តីអាចចូលរួមយ៉ាងពេញលេញក្នុងអភិបាលកិច្ចមូលដ្ឋាន
- ពង្រឹងស្ថាប័នសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាយន្តការតំណាងឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទូទាំងប្រទេស តាមរយៈសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅតាមរាជធានី ខេត្ត ក្នុងការរៀបចំការអភិវឌ្ឍសមត្ថភាព ផ្តល់ជំនាញ និងវិជ្ជាជីវៈដល់សមាជិក
- ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងយកចិត្តទុកដាក់ចំពោះការប្រែប្រួល អាកាសធាតុដោយមានការគាំទ្រ និងចូលរួមពីក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។