Wednesday , February 19 2020
Breaking News
Home / ព័ត៌មាន / សម្ព័ន្ធភាពជាតិធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអន្តរជាតិដើម្បីពង្រឹងសមត្ថភាព រដ្ឋបាលមូលដ្ឋានក្នុងមូលដ្ឋាននីយកម្ម SDGs

សម្ព័ន្ធភាពជាតិធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអន្តរជាតិដើម្បីពង្រឹងសមត្ថភាព រដ្ឋបាលមូលដ្ឋានក្នុងមូលដ្ឋាននីយកម្ម SDGs

(ក្រុងសៀមរាប), សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលាអន្តរជាតិ រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៨-ទី៩ ខែមេសា ក្នុងគោលបំណងពង្រឹង សមត្ថភាព រដ្ឋបាលមូលដ្ឋាន ក្នុងមូលដ្ឋាននីយកម្ម គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ដោយមានអ្នកចូលរួមប្រមាណ ៥០ រូប មកពីសមាគម អាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរមូលដ្ឋាន ចំនួន ១០ ប្រទេសគឺហ្វីលីពីន ឥណ្ឌូនេសុី ថៃ ប៉ាគីស្ថាន ស្រីលង្កា កូរ៉េខាងត្បូង ឥណ្ឌា អាឡឺម៉ង់ បារាំង និងកម្ពុជា។

សិក្ខាសាលាត្រូវបានរៀបចំឡើង ក្នុងកិច្ចសហការជាមួយ សមាគមទីក្រុង និងអាជ្ញាធរមូលដ្ឋានប្រចាំតំបន់អាសុីប៉ាសុីហ្វិក (UCLG-ASPAC), LOGIN Asia, ADB ក្រោមការគាំទ្រហិរញ្ញវត្ថុ ពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM)។

បន្ទាប់ពីការថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប, ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានប្រកាសបើកសិក្ខាសាលា ដោយមានវត្តមានគណៈអធិបតី លោកជំទាវ មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ឯកឧត្តម ប៉ូច សុវណ្ណឌី ទីប្រឹក្សាក្រសួងផែនការ និងលោក Marcelin Rumambo Pandin ទីប្រឹក្សាជាន់ខ្ពស់ UCLG-ASPAC។

នៅក្នុងសិក្ខាសាលា មានការចែករំលែកបទពិសោធន៍ ជាពិសេសពីប្រទេសឥណ្ឌូនេសុី អំពីការអនុវត្ត វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្ត SDGs។

តំណាងរដ្ឋាភិបាលថ្នាក់ជាតិក៏បានចូលរួមក្នុងសិក្ខាសាលានេះដែរគឺក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

20190408123214_IMG_0620

20190408103106_IMG_0467

20190408123210_IMG_0619

20190408123217_IMG_0621

20190409164227_IMG_0818

20190409164344_IMG_0831

20190409164409_IMG_0836

Check Also

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន”

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន” សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ Related