Breaking News

ព័ត៌មានថ្មីៗ

សម្ព័ន្ធភាពជាតិស្វែងយល់ពីការផ្តល់សេវារបស់សមាគមទីក្រុង នៃខេត្តប្រីទីសកូឡុមបៀ ប្រទេសកាណាដា

19105680_1536161913121768_4136477938446100522_n

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ជួបប្រជុំ ជាមួយប្រតិភូ សមាគមទីក្រុង នៃខេត្តប្រីទីសកូឡុមបៀ (UBCM) ប្រទេសកាណាដា ដើម្បីស្វែងយល់ពីការផ្តល់សេវា របស់ UBCM ដែលមានទីក្រុងនិងស្រុកតាមតំបន់ចំនួន ១៨៩ ជាសមាជិក អស់រយៈពេល ៣៥ ឆ្នាំជាប់គ្នា។ សេវាសំខាន់របស់ UBCM មាន៖ ១.ការតស៊ូមតិ ២.សេវាសមាជិក និងការប្រាស្រ័យទាក់ទង និង ៣. សេវាកម្មវិធី (ផ្តល់មូលនិធិដល់ក្រុង ស្រុក)។ កិច្ចប្រជុំជាផ្នែកមួយនៃបេសកកម្មរយៈពេល មួយសប្តាហ៍របស់ UBCM នៃគម្រោង PMI-LED ២០១៦-២០២០ នៅប្រទេសកម្ពុជា តាមរយៈសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ខាន។  

អានបន្ត »

ឯកឧត្តម សយ កុសល ជួបជាមួយអគ្គលេខាធិការ UCLG-ASPAC និង UN-HABITAT

18698609_1510055589065734_494097204_o

ព្រឹកថ្ងៃ២៤ ឧសភា ២០១៧ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានជួបប្រជុំជាមួយលោកស្រីបណ្ឌិត Bernadia Irawati អគ្គលេខាធិការ សមាគមអាជ្ញាធរមូលដ្ឋាន ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (UCLG-ASPAC) និងលោកស្រី Fabienne Perucca តំណាង UN-HABITAT ដែលមានបំណងស្វែងយល់ពី (១) យុទ្ធសាស្រ្តបញ្ចុះ បញ្ចូលមតិ (២) ផែនការបណ្តុះបណ្តាល និង (៣) ការគ្រប់គ្រងចំណេះដឹង របស់ស្ថាប័នតំណាងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅថ្នាក់ជាតិ។

អានបន្ត »

សម្ព័ន្ធភាពជាតិបណ្តុះបណ្តាលបេក្ខនារី ៩០ រូប ឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ អំពីការងារទំនាក់ទំនងសាធារណៈ

18342482_1490261417711818_3069159985348156032_n

កាលពីថ្ងៃទី០៨ និងទី១៦ ខែឧសភា ឆ្នាំ២០១៧ បេក្ខនារី ៩០ រូប ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មកពីគណបក្សនយោបាយចំនួន ៦ បានចូលរួមវគ្គ​បណ្តុះបណ្តាល​មួយថ្ងៃស្តីពី “ការងារទំនាក់ទំនងសាធារណៈ” ដែលរៀបចំដោយសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ខាន ក្រោមការគាំទ្រពីគម្រោង FCM/PMI-LED និងគម្រោង EU-UNDP/ACES។ បេក្ខនារីទាំង ៩០ រូប នោះ មកពីគណបក្សប្រជាជនកម្ពុជា ២៥ រូប គណបក្សសង្គ្រោះជាតិ ២៥ រូប គណបក្សហ្វ៊ុនស៊ិនប៉ិច ១៣ រូប គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ១២ រូប គណបក្សខ្មែររួបរួមជាតិ ១១ រូប និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ ០៤ រូប។ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនសមត្ថភាពបេក្ខនារី លើជំនាញទំនាក់ទំនង …

អានបន្ត »

វេទិកាថ្នាក់ឃុំស្តីពី “ការ​ផ្តល់សេវារដ្ឋបាលឃុំ” រៀបចំនៅឃុំវិហារសួរ៍ ស្រុកខ្សាច់កណ្តាល

pa kandal

នៅថ្ងៃទី២២ មីនា ២០១៧ វេទិកាឃុំវិហារសួរ៍ស្តីពី “ការ​ផ្តល់សេវារដ្ឋបាលឃុំ” ត្រូវបានរៀបចំឡើង​ដោយសមាគមក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋានខេត្តកណ្តាល ដោយមានអ្នកចូលរួម ១១៦ នាក់ ក្នុង​នោះ​​អ្នកចូលរួម ៥ នាក់ បានលើកឡើងបញ្ហាចំនួន ៨ ពាក់ព័ន្ធនឹង​ដីធ្លី ប្រឡាយទឹក ការគ្រប់គ្រងសំរាម

អានបន្ត »

វគ្គស្តីពី “ការស្វែងរកមូលនិធិ” សម្រាប់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

17343016_1423568451047782_1165419490169868189_n

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី “ការស្វែងរកមូលនិធិ” ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងសមត្ថភាព សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មក ពី ២៥ រាជធានី ខេត្ត ក្នុងការសរសេរសំណើគម្រោង ដើម្បីទទួលបាន ថវិកាជាង ៣ ម៉ឺនដុល្លារអាមេរិកពីគម្រោង ACES EU-UNDP 

អានបន្ត »

សម្ព័ន្ធភាពជាតិបណ្តុះបណ្តាលការងារគណនេយ្យភាពសង្គម ដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ នៅខេត្តស្វាយរៀង

nl 08

ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រូឧទ្ទេស គណនេយ្យភាពសង្គម របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន បានចុះបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ពីផែនការគណនេយ្យភាពសង្គម ដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ចំនួន ៩០ រូប មកពីស្រុករមាសហែក និងស្រុកចន្រ្ទា នៃខេត្តស្វាយរៀង។

អានបន្ត »

ពិធីចុះ MoU រវាងអគ្គលេខាធិការដ្ឋាន និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ១២ ខេត្តគោលដៅ គម្រោង ACES

DSC_4950

ព្រឹកថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៧ ពិធីចុះហត្ថលេខាលើ អនុស្សារណគ្នា (MoU) ត្រូវបានធ្វើឡើងរវាងអគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ១២ ខេត្តគោលដៅ ដើម្បីផ្តល់ថវិកា និងបច្ចេកទេស ក្នុងគោលបំណងអនុវត្ត គម្រោងលើកកម្ពស់សេវាសមាគមក្រុមប្រឹក្សា (ACES) ឆ្នាំ២០១៧ ដែលគាំទ្រថវិកាដោយ UNDP-EU។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប  លោក Nick Beresford ប្រធាន UNDP ប្រចាំកម្ពុជា និងឯកឧត្តម ភួង វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃព្រឹទ្ធសភាព។ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ១២ ខេត្តគោលដៅគម្រោង ACES មាន ខេត្តសៀមរាប …

អានបន្ត »

កិច្ចប្រជុំជាមួយគណបក្សខ្មែររួបរួមជាតិ ស្វែងរកការគាំទ្រស្រ្តីជាបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤

DSC_4857

ព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៧ កិច្ចប្រជុំស្តីពី “ការគាំទ្រស្រ្តីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” ត្រូវបានរៀបចំឡើងដោយ គណបក្សខ្មែររួបរួមជាតិ (KNU-P) និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ផូ សុធា អគ្គលេខាធិការរង គណបក្សខ្មែររួបរួមជាតិ ។

អានបន្ត »

កិច្ចប្រជុំជាមួយគណបក្សសង្រ្គោះជាតិ ស្វែងរកការគាំទ្រស្រ្តីជាបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤

DSC_4722

ព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កិច្ចប្រជុំស្តីពី “ការគាំទ្រស្រ្តីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” ត្រូវបានរៀបចំឡើងដោយ គណបក្សសង្រ្គោះជាតិ (CNRP) និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ មួរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ នៃគណបក្សសង្រ្គោះជាតិ។

អានបន្ត »

កិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា ស្វែងរកការគាំទ្រស្រ្តីជាបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤

CPP 08

ព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ កិច្ចប្រជុំស្តីពី “ការគាំទ្រស្រ្តីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” ត្រូវបានរៀបចំឡើងដោយ គណបក្សប្រជាជនកម្ពុជា (CPP) និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

អានបន្ត »

ព័ត៌មានកន្លងទៅ

កិច្ចប្រជុំប្រចាំត្រីមាសរវាងថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៥ រាជធានី ខេត្ត

ថ្ងៃទី២១ ឧសភា ឆ្នាំ២០២០, ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ជាមួយប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៥ រាជធានី ខេត្ត។ កិច្ចប្រជុំ មានគោលបំណង៖ (១) ពិនិត្យរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសកម្មភាពឆមាសទី១ និងសកម្មភាពត្រូវ អនុវត្តឆមាសទី២ (២) ពិនិត្យស្ថានភាពហិរញ្ញវត្ ថុសម្ព័ន្ធភាព និងការប្រមូលប្រាក់ សមាជិកភាព របស់សមាគម (៣) ពិនិត្យលើការកែសម្រួលគោលនយោបាយប្រតិបត្តិការ អានបន្ត »

សារលិខិតជូនពររបស់ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំជូត ២០២០

សារលិខិតជូនពររបស់ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ជូនចំពោះសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ​ ឃុំ សង្កាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំជូត ២០២០។

photo_2020-04-14_06-07-36

វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចបញ្ជីការគណនេយ្យ” សម្រាប់លេខាធិការសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ២៥ រាជធានី

ថ្ងៃទី៩ មីនា ២០២០, វគ្គបណ្តុះបណ្តាល រយ:ពេល ២ ថ្ងៃ ពីថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២០ ស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចបញ្ជីការគណនេយ្យ” ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាព លេខាធិការ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ២៥ រាជធានី ខេត្តនៅកម្ពុជា ក្នុងការគ្រប់គ្រងធនធាន របស់សមាគម ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ វគ្គបណ្តុះបណ្តាលរៀបចំដោយ អគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រថវិកាពី EU តាមរយៈសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

photo_2020-03-09_09-48-23

photo_2020-03-09_09-12-59

photo_2020-03-09_09-13-00 (2)

photo_2020-03-09_09-13-00

photo_2020-03-09_09-13-01

photo_2020-03-09_09-13-02 (2)

photo_2020-03-09_09-13-02

photo_2020-03-09_09-13-05 (2)

photo_2020-03-09_09-13-05 (3)

photo_2020-03-09_09-13-05 (4)

photo_2020-03-09_09-13-05 (5)

photo_2020-03-09_09-13-16

 

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន”

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន” សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

photo_2020-02-17_10-03-31