គោលបំណងរបស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គឺ ៖
- លើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់
- ការពារ និងស្វែងរកការគាំទ្រ ដើម្បីជាប្រយោជន៍ និងភាពស្របច្បាប់ជូនដល់ សមាជិក
- លើកកម្ពស់ការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព មាននិរន្តរភាព មានតម្លាភាព មានគណនេយ្យភាព និងមានភាពជាម្ចាស់
- កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីអភិវឌ្ឍមូលដ្ឋាន រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យនៅព្រះរាជា ណាចក្រកម្ពុជា។