Breaking News
Home / ទិសដៅ

ទិសដៅ

ទិសដៅរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺ៖

  • ពង្រឹងស្ថាប័នសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្តដែលជា យន្តការតំណាងឲ្យ ​ក្រុមប្រឹក្សា​រាជ​​ធានី ខេត្ត ទូទាំង​ប្រទេសឧ្យមានសមត្ថភាព ជំនាញ និងវិជ្ជាជីវៈ ដើម្បីធ្វើ​សកម្មភាព​បម្រើផលប្រយោជន៍សមាជិក
  • ពង្រឹងចីរភាពហិរញ្ញវត្ថុរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត តាមរយៈ​យន្ត​ការ និង​នីតិ​វិធី ដែល​ធានា​ដល់ចីរភាពហិរញ្ញវត្ថុ ដែលមិនប៉ះពាល់ ឯករាជ្យភាព​របស់​សមាគម
  • អភិវឌ្ឍសមត្ថ​ភាពសមាជិកក្រុមប្រឹក្សារាជធានីខេត្តតាមរយៈការបណ្តុះបណ្តាល និង​​ការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក
  • ទំនាក់ទំនង និងសម្របសម្រួលលើរាល់បញ្ហា និងតម្រូវការរួមរបស់ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ
  • លើក​កម្ពស់​សមធ​ម៌យេនឌ័រនៅក្នុង​គោលនយោបាយ​មូលដ្ឋានតាមរយៈការធានា ​ឲ្យ​មានការ​ចូលរួម និងភាព​ជាតំណាង​របស់ស្រ្តីនៅក្នុងសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត និង​ក្នុង​ក្រុមប្រឹក្សារាជធានី ខេត្ត
  • ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងគិតគូពីការប្រែប្រួលអាកាសធាតុដោយ មាន​ការ​ចូលរួមនៅក្នុង​សកម្មភាព​របស់​ក្រុម​​ប្រឹក្សារាជធានីខេត្ត ដែលជាសមាជិក។