Breaking News
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំពិនិត្យសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំពិនិត្យសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

(ស្ទឹងត្រែង) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាអង្គការតំណាងសម្លេង របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ នៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ មករា ២០១៩ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិរបស់ខ្លួន ក្នុងគោលបំណងពិនិត្យ សមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩។

កិច្ចប្រជុំមានអ្នកចូលរួម សរុបប្រមាណ ១០០ រូប ក្នុងនោះក្រុមប្រឹក្សាជាតិ របស់សមាគមជាតិចំនួន ៥៧ រូប ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ, ឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង, លោកជំទាវ មុំ ក្រសាល អនុប្រធាន សមាគមជាតិ និងលោក យុង ហួត អនុប្រធាន សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងលើកកម្ពស់សមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងចូលរួមរៀបចំតាក់តែងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងកិច្ចប្រជុំ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុម័តផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ (២០១៩-២០២៣) របស់ខ្លួន ក្នុងគោលបំណងកសាងសមត្ថភាព សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត បន្ទាប់ពី​ការបោះឆ្នោតអាណត្តិទី៣ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

50875263_2471614389576511_7512984118192242688_n

50887198_2471615749576375_980876762680393728_n

50996669_2471614299576520_8133690322203967488_n

50851682_2471615006243116_3375522953792847872_n

51256790_2471947546209862_1253102089232449536_n

50739331_2471616932909590_3531456508887826432_n

50876754_2471615279576422_5693386927927984128_n

50927266_2471949606209656_8236761243726118912_n

50937059_2471948396209777_3199078193965301760_n

50948236_2471616819576268_6311150039959863296_n

50992720_2471617059576244_555682868756480000_n

51007061_2471948466209770_7907171474975227904_n

51020930_2471617139576236_6566419402562994176_n

51031509_2471947356209881_3098237275297808384_n

51152206_2471947462876537_7556519087820505088_n

51161269_2471614546243162_7816905002013687808_n

51308537_2471947226209894_4554312715711021056_n

51394195_2471950229542927_3792024727262855168_n

51429142_2471950356209581_5642994269917544448_n

51442618_2471615369576413_8824909611359272960_n

51505871_2471616129576337_2082001777741266944_n