Breaking News
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យវឌ្ឍនភាព ការងារបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាខេត្ត

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យវឌ្ឍនភាព ការងារបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាខេត្ត

(ភ្នំពេញ)៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំលើកទី៣ ថ្នាក់ដឹកនាំសមាគមជាតិ ក្នុងគោលបំណង ពិនិត្យរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០២០ និង អនុម័តផែនការ សកម្មភាពឆមាសទី២ ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំក៏បានពិនិត្យ និងពិភាក្សាផងដែរ របាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្ត ការងារ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលក្រុមប្រឹក្សាខេត្ត បានផ្ញើមកសមាគមជាតិ ដើម្បីស្វែងរកការគាំទ្រ និងដំណោះស្រាយ។
ជាមួយគ្នានោះ កិច្ចប្រជុំក៌បានពិនិត្យផងដែរលើការសិក្សាកែសម្រួល “ក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត” ដែលបានរៀបចំឡើង និងដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ២០១៤។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ត្រូវបានអនុម័តជ្រើសរើសជាអនុប្រធានសមាគមជាតិ ជំនួសឯកឧត្តម នួន ផា ដែលទទួលភារកិច្ចថ្មី។
សមាគមជាតិមានប្រធានមួយរូប និងអនុប្រធាន ១២ រូប (ស្រ្តី ០២ រូប) មកពីគណបក្សនយោបាយចំនួនបីគឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តគឹជានីតិបុគ្គលតំណាងសម្លេងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤។ សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី៣ មានចំនួនសរុប ៥៥៩ រូប (ស្រ្តី ៩៤ រូប) មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៥៥០ រូប គណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៣ រូប និងគណបក្សខ្មែររួបរួមជាតិចំនួន ៦ រូប។

photo_2020-06-17_15-43-09

photo_2020-06-17_17-18-50

photo_2020-06-17_15-43-10

photo_2020-06-17_17-18-51

photo_2020-06-17_17-18-51 (2)

photo_2020-06-17_17-18-52

photo_2020-06-17_17-18-51 (3)

photo_2020-06-17_15-58-35

photo_2020-06-17_15-58-35

photo_2020-06-17_15-55-23 (2)

photo_2020-06-17_15-43-12

photo_2020-06-17_15-43-12 (2)

photo_2020-06-17_15-43-11

photo_2020-06-17_15-43-10 (2)

photo_2020-06-17_15-43-09 (2)

photo_2020-06-17_14-57-32

photo_2020-06-17_14-57-36

photo_2020-06-17_15-43-08

photo_2020-06-17_14-57-34