Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព – NACPC
Breaking News
Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព


Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ធ្វើជាអធិបតីភាព បើកកិច្ចប្រជុំលើកទី១ គណៈកម្មការអភិវឌ្ឍន៍ សមត្ថភាព ក្នុងគោលបំណង ពិភាក្សាអំពីយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំង ប្រទេស។ របៀបវារៈនៃកិច្ចប្រជុំមាន៖ ១.ពង្រឹងតួនាទី ភារកិច្ចរបស់ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ២.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការ អភិវឌ្ឍសមត្ថភាពដល់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងបណ្តាឆ្នាំកន្លងមក ៣.ពិភាក្សាអំពីតម្រូវការ បណ្តុះបណ្តាលកសាង សមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងតម្រូវការពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព និង ៤.កំណត់ផែនការ សកម្មភាពការងារគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសទាក់ទងនឹង ការអភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត។ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាពមានចំនួន ១១ រូប មានប្រធានមួយរូបគឺលោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងអនុប្រធានពីររូបគឺលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ឯម ដេត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឲ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត។ បច្ចប្បន្ន សមាជិកក្រុមប្រឹក្សារាជធានី ខេត្តមានចំនួនសរុប ៥៥៩ រូប (ស្រ្តី ៩៥ រូប) មកពី ៣ គណបក្សនយោបាយ។
photo_2020-08-10_09-44-50
photo_2020-08-10_09-45-55
photo_2020-08-10_09-44-50 (2)
photo_2020-08-10_09-44-50 (3)
photo_2020-08-10_09-44-47
photo_2020-08-10_12-36-45