Breaking News
Home / ព័ត៌មាន / សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទំនាក់ទំនងសាធារណៈ

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទំនាក់ទំនងសាធារណៈ

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ចូលរួមបើកកិច្ចប្រជុំលើកទី១ គណៈកម្មការទំនាក់ទំនង សាធារណៈ ក្នុងគោលបំណង ពិនិត្យសមិទ្ធផលការងារ និង កំណត់ផែនការសកម្មភាពបន្ទាប់ ដើម្បីស្វែងរកការគាំទ្រ ផលប្រយោជន៍របស់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្តនៅទូទាំងប្រទេស។
បន្ទាប់ពីពិធីបើក ឯកឧត្តម យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍សមាគមជាតិ និងជាប្រធានគណៈកម្មការ ដឹកនាំកិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម៖ ១.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តតួនាទីរបស់គណៈកម្មការ ២.កំណត់តម្រូវការបណ្តុះបណ្តាល កសាងសមត្ថភាពគណៈកម្មការ ៣.កំណត់ផែនការ សកម្មភាពការងាររបស់គណៈកម្មការ។
គណៈកម្មការទំនាក់ទំនងសាធារណៈ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងជួយថ្នាក់ដឹកនាំ ស្វែងរកគុណប្រយោជន៍ស្របច្បាប់ជូនសមាជិក និងលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាតំណាងផលប្រយោជន៍សាធារណៈ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍អំពីតួនាទី ភារកិច្ចនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគោលបំណង នៃការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
គណៈកម្មការទំនាក់ទំនងសាធារណៈ មានសមាសភាពចំនួន ១១ រូប៖
១. ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ប្រធាន
២. ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អនុប្រធាន
៣. ឯកឧត្តម ស្រឺ គឹមយូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អនុប្រធាន
៤. លោកជំទាវ អ៊ឺវ តារា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង សមាជិក
៥. លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សមាជិក
៦. ឯកឧត្តម លាត ភិរុណ សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង សមាជិក
៧. ឯកឧត្តម សាម សុជាង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប សមាជិក
៨. លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ សមាជិក
៩. ឯកឧត្តម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង សមាជិក
១០. ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ សមាជិក
១១. ឯកឧត្តម ចាប ម៉ុច សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល សមាជិក។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឲ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត។ បច្ចប្បន្ន សមាជិកក្រុមប្រឹក្សារាជធានី ខេត្តមានចំនួនសរុប ៥៥៩ រូប (ស្រ្តី ៩៥ រូប) មកពី ៣ គណបក្សនយោបាយ។
20200908103545_IMG_8320
20200908094654_IMG_8241
20200908105138_IMG_8347