Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303
សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទិសដៅការងារឆ្នាំ២០២១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត – NACPC
Breaking News
Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303
Home / ព័ត៌មាន / សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទិសដៅការងារឆ្នាំ២០២១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទិសដៅការងារឆ្នាំ២០២១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត


Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nacpc/wp-includes/class-wp-hook.php on line 303

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១៖ សម្តេចក្រឡា​​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមផ្តល់អនុសាសន៍ដឹកនាំ និង ថ្លែង​សុន្ទករ​ថា​បិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី២ របស់សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត។ សម្តេចក្រឡា​​ហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិនេះ គឺជាឳកាសដែលក្រុមប្រឹក្សាជាតិ ធ្វើការវាយតម្លៃអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០ និងកំណត់ទិសដៅការងារត្រូវអនុវត្តបន្តក្នុង​ឆ្នាំ២០២១ ​ក្នុង​បំណង​លើក​កម្ពស់​ឋានៈ និងពង្រឹងការអនុវត្តសិទ្ធិអំណាច តួនាទី​និង​ការទទួល​ខុស​ត្រូវ​ស្រប​ច្បាប់​របស់ក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេសដែលតំណាងឱ្យ​ផល​ប្រយោជន៍ និងសម្លេង​របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចក្រឡា​​ហោម ស ខេង បានបន្ថែមថា សមាគម​ជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាដៃគូ​ដ៏សំខាន់ និងយ៉ាងមានប្រសិទ្ធភាព ក្នុងការចូលរួម​ចំណែក​​​ក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្ត​គោល​នយោបាយរបស់​រាជរដ្ឋាភិបាល ជាពិសេសក្នុងការ​រៀបចំ និង អនុវត្តកម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ដំណាក់កាល​ទី២ ២០២១-២០៣០ ដែលកំពុងមានការវិវឌ្ឍឈានចូលទៅដំណាក់កាលកាន់តែ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹងការពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធាន​មនុស្ស ការផ្ទេរធនធានហិរញ្ញវត្ថុ និងការរៀបចំពង្រឹងប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ធ្វើជាអធិបតី និងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលក្រុមប្រឹក្សាជាតិមានចំនួន ៨៥ រូប ប្រព្រឹត្តទៅតាមរបៀបវារៈដូចតទៅ៖

ទី១៖ ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០

ទី២៖ ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

ទី៣៖ ពិនិត្យ និងអនុម័តលើការកែសម្រួលគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការ

ទី៤៖ ក្រុមប្រឹក្សាជាតិ បានពិនិត្យ និងអនុម័តលើការកែសម្រួល “ក្រមសីលធម៌” សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ដែលរៀបចំឡើងដោយទីប្រឹក្សាជាតិ ក្រោមការគាំទ្រពីគម្រោង EU-AIMF។ សមាគមជាតិបានដាក់ឱ្យអនុវត្ត “ក្រមសីលធម៌” នេះ ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងជា “ត្រីវិស័យ” បណ្តុះគំនិតនិងតម្រង់ទិសទៅរកឥរិយាបថល្អៗរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីរួមចំណែកក្នុងការបំរើសហគមន៍ អនុលោមតាមច្បាប់ និងគោល ការណ៍នៃអភិបាលកិច្ចល្អ។

ទី៥៖ អនុម័តជំនួស និងបំពេញបន្ថែមសមាសភាពអង្គអភិបាលកិច្ចសមាគមជាតិ។

សមាសភាពចូលរួមកិច្ចប្រជុំសរុបប្រមាណ ១៨៥ រូប រួមមាន៖ តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំសមាគមជាតិ ប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត គណៈអភិបាលរាជធានី ខេត្ត ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បុគ្គលិកអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិល។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតជា “នីតិបុគ្គល” ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងចំបងចំនួន ៣ ដូចបានកំណត់ក្នុងលក្ខន្តិកៈ៖ ទី១. លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត ទី២. ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និង ទី៣. កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

photo_2021-02-09_15-38-50

photo_2021-02-09_16-17-04 (2)

photo_2021-02-09_15-39-57

photo_2021-02-09_11-30-23

photo_2021-02-09_15-38-49

photo_2021-02-09_11-31-19

photo_2021-02-09_16-17-05

photo_2021-02-09_11-31-03

148219938_5107819492622641_8543230121980546089_n

148489028_5107819629289294_498428633957726513_n

148014284_5107819772622613_5929147232879992935_n

148038974_5107819872622603_3423770066509057662_n

photo_2021-02-09_16-16-56

photo_2021-02-09_16-17-00 (2)

photo_2021-02-09_16-17-00

photo_2021-02-09_16-17-07

photo_2021-02-09_16-17-09