Breaking News
Home / sopheark

sopheark

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបិទកិច្ចប្រជុំប្រចាំឆ្នាំ លើកទិសដៅការងារឆ្នាំ២០២១ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១៖ សម្តេចក្រឡា​​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមផ្តល់អនុសាសន៍ដឹកនាំ និង ថ្លែង​សុន្ទករ​ថា​បិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី២ របស់សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត។ សម្តេចក្រឡា​​ហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិនេះ គឺជាឳកាសដែលក្រុមប្រឹក្សាជាតិ ធ្វើការវាយតម្លៃអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០

Read More »

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការចាប់ផ្តើមផលិតប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលនឹងខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមស៊ីវិល ដែលបាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដី ក្រោមការដឹកនាំ និងដាក់ចេញនូវ “គោលនយោបាយឈ្នះ-ឈ្នះ”។

Read More »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទំនាក់ទំនងសាធារណៈ

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ចូលរួមបើកកិច្ចប្រជុំលើកទី១ គណៈកម្មការទំនាក់ទំនង សាធារណៈ ក្នុងគោលបំណង ពិនិត្យសមិទ្ធផលការងារ និង កំណត់ផែនការសកម្មភាពបន្ទាប់ ដើម្បីស្វែងរកការគាំទ្រ ផលប្រយោជន៍របស់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្តនៅទូទាំងប្រទេស។ បន្ទាប់ពីពិធីបើក ឯកឧត្តម យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍សមាគមជាតិ និងជាប្រធានគណៈកម្មការ ដឹកនាំកិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម៖ ១.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តតួនាទីរបស់គណៈកម្មការ ២.កំណត់តម្រូវការបណ្តុះបណ្តាល កសាងសមត្ថភាពគណៈកម្មការ ៣.កំណត់ផែនការ សកម្មភាពការងាររបស់គណៈកម្មការ។ គណៈកម្មការទំនាក់ទំនងសាធារណៈ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងជួយថ្នាក់ដឹកនាំ ស្វែងរកគុណប្រយោជន៍ស្របច្បាប់ជូនសមាជិក និងលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាតំណាងផលប្រយោជន៍សាធារណៈ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍អំពីតួនាទី ភារកិច្ចនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគោលបំណង នៃការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ គណៈកម្មការទំនាក់ទំនងសាធារណៈ មានសមាសភាពចំនួន ១១ …

Read More »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក)

នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ចូលរួមបើក កិច្ចប្រជុំលើកទី១ គណៈកម្មការ ទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ (គ.ទ.ស.ក) ក្នុងគោលបំណង​ ពង្រឹងការអនុវត្តតួនាទី របស់គណៈកម្មការ រៀបចំផែនការ សកម្មភាពការងារ និងឆ្លុះបញ្ចាំងអំពីការ អនុវត្តការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការនារី និងកុមារ (គ.ក.ន.ក) រាជធានី ខេត្ត។ បន្ទាប់ពីពិធីបើក លោកជំទាវ នួន នារតី ប្រធាន គ.ទ.ស.ក ដឹកនាំកិច្ចប្រជុំតាមរបៀបវារៈដូចខាងក្រោម៖ ១.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តតួនាទីរបស់គណៈកម្មការ ២. ឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់ គ.ក.ស.ក រាជធានី ខេត្ត (ការអនុវត្តល្អ បញ្ហាប្រឈម និងសំណើដំណោះស្រាយ) ៣.កំណត់តម្រូវការបណ្តុះបណ្តាលកសាងសមត្ថភាពគណៈកម្មការ ៤.កំណត់ផែនការសកម្មភាពការងារគណៈកម្មការ។ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់និងជួយការងារ បច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី …

Read More »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ធ្វើជាអធិបតីភាព បើកកិច្ចប្រជុំលើកទី១ គណៈកម្មការអភិវឌ្ឍន៍ សមត្ថភាព ក្នុងគោលបំណង ពិភាក្សាអំពីយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំង ប្រទេស។ របៀបវារៈនៃកិច្ចប្រជុំមាន៖ ១.ពង្រឹងតួនាទី ភារកិច្ចរបស់ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ២.ឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងបញ្ហាប្រឈមក្នុងការ អភិវឌ្ឍសមត្ថភាពដល់ សមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងបណ្តាឆ្នាំកន្លងមក ៣.ពិភាក្សាអំពីតម្រូវការ បណ្តុះបណ្តាលកសាង សមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងតម្រូវការពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព និង ៤.កំណត់ផែនការ សកម្មភាពការងារគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសទាក់ទងនឹង ការអភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត។ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាពមានចំនួន ១១ រូប មានប្រធានមួយរូបគឺលោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងអនុប្រធានពីររូបគឺលោកជំទាវ …

Read More »

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យវឌ្ឍនភាព ការងារបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាខេត្ត

(ភ្នំពេញ)៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធាន សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដឹកនាំកិច្ចប្រជុំលើកទី៣ ថ្នាក់ដឹកនាំសមាគមជាតិ ក្នុងគោលបំណង ពិនិត្យរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០២០ និង អនុម័តផែនការ សកម្មភាពឆមាសទី២ ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំក៏បានពិនិត្យ និងពិភាក្សាផងដែរ របាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្ត ការងារ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលក្រុមប្រឹក្សាខេត្ត បានផ្ញើមកសមាគមជាតិ ដើម្បីស្វែងរកការគាំទ្រ និងដំណោះស្រាយ។

Read More »

សាររំលែកទុក្ខរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិសូមគោរពជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

Read More »

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន”

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលទទួលពាក្យប្រឡងប្រជែង “កម្មវិធីពានរង្វាន់ឧត្តមភាពលើការងាររៀបចំតំបន់ប្រជុំជន” សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

Read More »