Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303
កិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពីភាពជាដៃគូ និងការកៀរគរធនធាន” – NLCS
Breaking News
Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303
Home / ព័ត៌មាន / កិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពីភាពជាដៃគូ និងការកៀរគរធនធាន”

កិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពីភាពជាដៃគូ និងការកៀរគរធនធាន”


Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០, សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន (NLC) រៀបចំកិច្ចប្រជុំនៅអគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពី ភាពជាដៃគូ និងការកៀរគរធនធាន” ដែលសិក្សាស្រាវជ្រាវដោយ ទីប្រឹក្សាឯករាជ្យ ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្រ្តចីរភាព ហិរញ្ញវត្ថុរបស់សម្ព័ន្ធភាពជាតិ។
កិច្ចប្រជុំរៀបចំឡើង ក្រោមអធិបតីភាពលោក គង់ ឆេង អនុប្រធាន សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានសមាសភាពអ្នកចូលរួមសរុប ២៥ រូប មកពីគណៈកម្មការទំនាក់ទំនងសាធារណៈ និងគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមាររបស់សម្ព័ន្ធភាពជាតិ។
បន្ទាប់ពីត្រូវបានផ្តល់សុពលភាព នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ សម្ព័ន្ធភាពជាតិ របាយការណ៍សិក្សានេះនឹងត្រូវធ្វើការផ្សព្វផ្សាយ ដល់សមាជិក សម្ព័ន្ធភាពជាតិគឹ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៥ រាជធានី ខេត្ត ដែលជានីតិបុគ្គលតំណាងសម្លេង និងការពារផលប្រយោជន៍របស់ក្រុមប្រឹក្សា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកៀគរធនធាន។
ផ្អែកលើលទ្ធផលនៃការសិក្សា ដៃគូអភិវឌ្ឍន៍សរុបមានចំនួន ២៥ និងមានគម្រោងចំនួន ២៥៦ ដែលមានលក្ខណៈស្រដៀងគ្នានឹង សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
ការសិក្សានេះ ប្រើប្រាស់ប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ (Cambodia ODA) បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងកត់ត្រា ហិរញ្ញប្បទានអភិវឌ្ឍន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជាពីគ្រប់ប្រភពទាំងអស់ និងផ្តល់នូវព័ត៌មានស្តីពីជំនួយដែលបានផ្តល់ដល់ប្រទេសកម្ពុជាជូនដល់សាធារណជន។
តាមរយៈការបង្ហាញលទ្ធផលដោយទីប្រឹក្សា ប្រព័ន្ធទិន្ន័យចែកជាពីរផ្នែក៖ (១) ដៃគូអភិវឌ្ឍន៍ និង (២) អង្គការក្រៅរដ្ឋាភិបាល។
ដៃគូអភិវឌ្ឍន៍ធំៗមានចំនួន ៤០ ចែកជា ៥ ផ្នែកធំៗដូចជា (១) ទីភ្នាក់ងារអង្គការសហប្រជាជាតិ UN Agencies (២) ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (៣) សហភាពអឺរ៉ុប (៤) ជំនួយទ្វេភាគី និង (៥) ស្ថាប័នផ្សេង។ គម្រោងកំពុងអនុវត្តមានចំនួន ៧៤០ គម្រោង។
អង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១៩១១ ចែកជាពីរផ្នែកធំៗ៖ (១) អង្គការក្រៅរដ្ឋាភិបាលបរទេស និង (២) អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។ ចំនួនគម្រោងមាន ១៧៧៧ គម្រោង។
ការសិក្សាត្រូវបានគាំទ្រដោយសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM) ជាផ្នែកមួយនៃការអនុវត្តគម្រោង “ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)” អនុវត្តពីឆ្នាំ២០១៦-២០២១ នៅប្រទេសចំនួន ៥ នៅទ្វីបអាហ្រិក អាស៊ី និងអាមេរិកឡាទីន រួមមាន៖ កម្ពុជា វៀតណាម កូដឌីវ័រ ម៉ាលី បៀគីណាហ្វាសូ បូលីវី និងនីការ៉ាហ្គ័រ។
គម្រោង PMI-LED មានគោលបំណងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងសមាគមអាជ្ញាធរមូលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
photo_2020-09-25_10-21-58 (2)
photo_2020-09-25_10-21-58
photo_2020-09-25_10-21-59
photo_2020-09-25_10-21-59 (3)
119946803_4497836726954257_3386949358117101142_n
photo_2020-09-25_10-21-59 (2)
photo_2020-09-25_10-22-04
photo_2020-09-25_10-22-05
photo_2020-09-25_10-22-04 (2)

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303

Check Also

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង …