Breaking News
Home / ព័ត៌មាន / កិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិត របស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)

កិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងភាពជាដៃគូ សម្រាប់គំនិតច្នៃប្រឌិត របស់ទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)

ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម សយ កុសល ប្រធាន សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំ គម្រោងភាពជាដៃគូសម្រាប់ គំនិតច្នៃប្រឌិតរបស់ទីក្រុង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED) ដែលអនុវត្តក្រោមការ គាំទ្រ ហិរញ្ញវត្ថុពីរដ្ឋាភិបាល ប្រទេសកាណាដា តាមរយៈសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM)។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី៣ របស់ គណៈកម្មាធិការដឹកនាំគម្រោង។
២. បង្ហាញលទ្ធផលការងារអនុវត្តគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុខែមេសា ឆ្នាំ២០១៩-ខែមីនា ឆ្នាំ២០២០។
៣. ពិនិត្យផែនការការងារខែមេសា ឆ្នាំ២០២០-ខែមីនា ឆ្នាំ២០២១។
៤. បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តមូលនិធិ នៃគំនិតច្នៃប្រឌិត (LIF) និងមូលនិធិច្នៃប្រឌិតបរិយាកាសអំណោយផល (EEIF) ពីខែមេសា-កញ្ញា ឆ្នាំ២០២០។
៥. ពិភាក្សាយុទ្ធសាស្រ្តអនុវត្តគម្រោងក្នុងដំណាក់កាលនៃការផ្ទុះមេរោគកូវីដ-១៩។
គម្រោង PMI-LED អនុវត្តពីឆ្នាំ២០១៦-២០២១ នៅទ្វីបអាហ្រិក អាស៊ី និងអាមេរិកឡាទីន ក្នុងប្រទេសចំនួន ៧ គឺ៖ កម្ពុជា វៀតណាម កូដឌីវ័រ ម៉ាលី បៀគីណាហ្វាសូ បូលីវី និងនីការ៉ាហ្គ័រ។
ក្រុង ស្រុកគោលដៅគម្រោង PMI-LED នៅប្រទេសកម្ពុជាគឺក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី។
គម្រោង PMI-LED មានគោលបំណងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងសមាគមអាជ្ញាធរមូលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
118957302_4419132094824721_74796303392000029_n
118843170_4419126588158605_6442508505806158823_n
118856428_4419127174825213_3949769228438843876_n
118942849_4419126751491922_1206732116808036729_n
119020620_4419126881491909_4855646084691752624_n

Check Also

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង …