Breaking News
Home / ព័ត៌មាន / វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (LED) សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (LED) សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

(ក្រចេះ)៖ វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (LED) សម្រាប់ថ្នាក់ដឹកនាំ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានចំនួន ១៣ រូប ត្រូវបាន រៀបចំឡើងពីថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សយ កុសល ប្រធាន សម្ព័ន្ធភាព ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ វគ្គបណ្តុះបណ្តាល លើកទី១ រៀបចំឡើងនៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពត សម្រាប់ ថ្នាក់ដឹកនាំសមាគមចំនួន ១២ រូប មកពី ១២ រាជធានី ខេត្ត។ វគ្គបណ្តុះបណ្តាលទាំងពីរវគ្គ ដែលគាំទ្រដោយ សហព័ន្ធទីក្រុងប្រទេសកាណាដា (FCM) មានគោលបំណង លើកកម្ពស់ការយល់ដឹងសិក្ខាកាមអំពីការរៀបចំផែនការ LED, ការអភិវឌ្ឍអាជីវកម្មនិងវិនិយោគ ទំនាក់ទំនងរវាងអាជ្ញាធរ មូលដ្ឋាននិងអ្នកអនុវត្ត LED។ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់នៅទូទាំងប្រទេស។ បច្ចុប្បន្ននៅប្រទេសកម្ពុជា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌមានចំនួន ២០៣ រីឯក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួន ១៦៤៦។
photo_2020-07-02_16-26-58
photo_2020-07-01_10-37-48
photo_2020-07-01_10-37-44
photo_2020-07-01_10-37-55
photo_2020-07-01_10-37-56
photo_2020-07-01_10-39-38
photo_2020-07-01_10-39-40
photo_2020-07-01_15-26-01

Check Also

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង …