Saturday , September 25 2021
Breaking News
Home / ព័ត៌មាន / វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យបរិស្ថាន” សម្រាប់ក្រុង ស្រុកគោលដៅគម្រោង PMI-LED

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យបរិស្ថាន” សម្រាប់ក្រុង ស្រុកគោលដៅគម្រោង PMI-LED

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ បរិស្ថាននៃគម្រោង PMI-LED” ត្រូវបានរៀបចំឡើងសម្រាប់ក្រុង ស្រុកគោលដៅគម្រោងចំនួន ៤ គឺក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី ពីថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្រុងសៀមរាប ដោយមានអ្នកចូលរួម ២៥ នាក់ រួមទាំងតំណាង សាកលវិទ្យាល័យមានជ័យ។ លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ មានមតិបើកវគ្គបណ្តុះបណ្តាល, ដែលសម្របសម្រួលដោយលោក ម៉េង ក្រូ ទីប្រឹក្សាបរិស្ថាន។វគ្គបណ្តុះបណ្តាលរៀបចំដោយ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (NLC) ក្រោមការគាំទ្រពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM) ជាផ្នែកមួយនៃគម្រោង “ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិត របស់ទីក្រុងក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (PMI-LED)” អនុវត្តពីឆ្នាំ២០១៦-២០២១ នៅប្រទេសចំនួន ៥ នៅទ្វីបអាហ្រិក អាស៊ី និងអាមេរិកឡាទីន រួមមាន៖ កម្ពុជា វៀតណាម កូដឌីវ័រ ម៉ាលី បៀគីណាហ្វាសូ បូលីវី និងនីការ៉ាហ្គ័រ។គម្រោង PMI-LED មានគោលបំណងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងសមាគមអាជ្ញាធរមូលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
118594779_4377995398938391_8079974115790907088_n
118483145_4377993188938612_6211447625668256034_n
118279191_4377993412271923_757893275908764837_n

 

Check Also

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង …