Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303

Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303
វគ្គបណ្តុះបណ្តាលស្តីពី “មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ – NLCS
Breaking News
Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303
Home / ព័ត៌មាន / វគ្គបណ្តុះបណ្តាលស្តីពី “មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

វគ្គបណ្តុះបណ្តាលស្តីពី “មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” សម្រាប់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់


Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303

(សៀមរាប)៖ សម្ព័ន្ធភាពជាតិសមាគម ក្រុមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) រៀបចំវគ្គបណ្តុះបណ្តាល រយៈពេលពីរថ្ងៃ ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹង របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ២៥ រាជធានី ខេត្ត ប្រមាណ ៧០ នាក់ អំពី “មុខងារ និង រចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”។ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន បានចូលរួមបើកវគ្គបណ្តុះបណ្តាល ដែលរៀបចំពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារប៉ារ៉ាឌីអង្គរ ខេត្តសៀមរាប។គ្រូសម្របសម្រួលវគ្គបណ្តុះបណ្តាលមកពី លេខាធិការដ្ឋាន គ.ជ.អ.ប រួមមាន៖ ១.លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ ២.លោក ឈិន ទេពីរម្យ ទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប ៣.លោក ប៊ុន ម៉ានិត ប្រធានការិយាល័យមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ
៤.លោក ស៊ន សុភ័ក្រ អនុប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាពថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលជាផ្នែកមួយនៃការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបានសេវាសាធារណៈជាសារវ័ន្ត” ដែលគាំទ្រថវិកាដោយ EU ក្នុងទឹកប្រាក់ ១ លានអឺរ៉ូ។

គម្រោងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងលទ្ធផលរំពឹងទុកចំនួន ៣ គឺ៖
ទី១. ការកែលម្អជីវភាពរស់នៅរបស់សហគមន៍នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុង ការធ្វើផែនការនិងការគ្រប់គ្រងទីប្រជុំជន។

ទី២. ការលម្អការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងរដ្ឋបាលនៅតាមថ្នាក់ ដោយប្រើប្រាស់គំនិតផ្តួចផ្តើមសាកល្បងនានា និងតាមរយៈយុទ្ធសាស្រ្តសម្របសម្រួលមតិ។

ទី៣. សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននិងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដំណើរការដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលមតិ ការកសាងសមត្ថភាពសមាជិក ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ។

គម្រោងនេះអនុវត្តរួមគ្នាដោយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (NACPC), សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (NLC), រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត គឺជាស្ថាប័នតំណាងឲ្យសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥ នៅប្រទេសកម្ពុជា។

រីឯសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគឺជាគឺជាស្ថាប័នតំណាងឲ្យសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅប្រទេសកម្ពុជា។

photo_2020-09-23_16-33-08

photo_2020-09-23_13-57-29

photo_2020-09-23_16-33-26

photo_2020-09-23_16-33-26 (2)

photo_2020-09-23_16-33-27

photo_2020-09-23_16-33-07

 

 

 


Warning: Parameter 2 to qtranxf_postsFilter() expected to be a reference, value given in /home/clgalops/public_html/nlc/wp-includes/class-wp-hook.php on line 303

Check Also

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង …