Breaking News
Home / ព័ត៌មាន / សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៖ សម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា (សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើង ក្នុងគោលបំណង ពិនិត្យ សមិទ្ធផលការងារ ឆ្នាំ២០២០ និង លើកទិសដៅការងារ ឆ្នាំ២០២១ ដោយនៅក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាន គ.ជ.អ.ប ចូលរួមជាអធិបតីភាព និងផ្តល់បច្ចុប្បន្នភាពអំពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ខណៈនៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមថ្លែងសុន្ទរកថាបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ និងបានប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃកម្មវិធីពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន។ រដ្ឋបាលក្រុង ស្រុក និងសង្កាត់ ដែលទទួលជ័យលាភី រួមមាន៖

– ជ័យលាភីលេខ១ បានទៅលើគម្រោង “សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់

– ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

– ជ័យលាភីលេខ៣ បានទៅលើគម្រោង “អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវិធីពានរង្វាន់ជាផ្នែកមួយនៃការអនុវត្តគម្រោង “ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាជាសារវ័ន្ត” ដែលគាំទ្រដោយ EU តាមរយៈសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

កិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១។ បន្ទាប់ពីពិធីបើក ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ តាមរបៀបវារៈដូចតទៅ៖

ទី១៖ ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០

ទី២៖ ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

ទី៣៖ ពិនិត្យ និងអនុម័តលើការកែសម្រួលគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការ (POMM) និង

ទី៤ ពិនិត្យ និងអនុម័តលើការកែសម្រួល “ក្រមសីលធម៌” សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០១៥។

ទី៥៖ អនុម័តជំនួសសមាសភាពអង្គអភិបាលកិច្ចសម្ព័ន្ធភាពជាតិ។

ទី៦៖ បង្ហាញអំពីឋបនីយមណ្ឌលបឹងទន្លេសាបរបស់អង្គការ UNESCO

ទី៧៖ ផ្សព្វផ្សាយអំពីការអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (LED) និងបញ្ចាំងវីដេអូមេរៀនអំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

សម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៦ ជាសមាគមរដ្ឋបាលមូលដ្ឋានតំណាងឲ្យសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ ក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា។

ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលជាប្រវត្តិសាស្រ្តដែលសម្រេចបានដោយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ មហាសន្និបាតពង្រីកសម្ព័ន្ធភាពជាតិ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតជា “សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា” ហៅកាត់ថា “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន”។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវបានបង្កើតឡើងតាមរយៈការប្រមូលផ្តុំដោយស្ម័គ្រ ចិត្តនូវសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (ហៅកាត់ថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) នៅ ២៥ រាជធានី ខេត្ត ដើម្បីអនុវត្តសកម្មភាពក្នុងបំណងការពារ និងបំរើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាពនិងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធានធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលោនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។

144201146_5083460628391861_6884413121348591104_n

144229328_4092717734108235_5896969360459729558_n

143742376_4092717817441560_202346580966045987_n

145318837_426382565450125_1379943703778129735_o

145260760_426381228783592_7304032595786045416_o

144135955_5086449474759643_4580171078916465135_n

146405360_426380412117007_2104849827014861132_o

145603544_5085997888138135_426586532128929780_n

145744288_5086258758112048_7733621440603838194_n

146211956_5086210454783545_9011685225659323276_n

145062521_5086449784759612_26435518656270790_n

145328860_426382698783445_8987856031130932615_o

 

Check Also

កិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពីភាពជាដៃគូ និងការកៀរគរធនធាន”

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០, សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន (NLC) រៀបចំកិច្ចប្រជុំនៅអគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពិនិត្យរបាយការណ៍ស្តីពី “ការសិក្សាអំពី ភាពជាដៃគូ និងការកៀរគរធនធាន” ដែលសិក្សាស្រាវជ្រាវដោយ ទីប្រឹក្សាឯករាជ្យ ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្រ្តចីរភាព …